Tuesday, August 2, 2016

ក្តាតហោរា araceae



ក្តាតហោរា

araceae

Alocasiamacrorrhiza (L.) G.Don


()
 



                                                                                                
លក្ខណៈរុក្ខជាតិ Description ​
ជាប្រភេទស្មៅមានដើមមាំកំពស់១ម ២ម។​ គល់លូតវែងសំបូរជាតិទឹកចាក់ឬស។
ស្លឹក                  Leaf
បន្ទះស្លឹកធំរាងបេះដូង គល់ស្លឹកឆែកជ្រៅ មានទងយ៉ាងវែងរាងស្ទបត្រង់គល់ទងដុះឳមដើម។
ផ្កា                Flower
ជាប្រភេទផ្កាជាខ្ពរ ជាឈ្មោលនៅផ្នែកខាងលើ ជាផ្កាញីតំរៀបនៅផ្នែកខាងក្រោម ដុះចេញពីប្រគាបគល់ស្លឹក។
ផ្លែ                   Fruit
ផ្លែរាងមូលទ្រវែង ពេលទុំមានពណ៌ក្រហម។
កន្លែងដាំដុះ    Growing Place
ជារុក្ខជាតិដុះនៅក្នុងម្លប់​ ក្រោមដើមឈើធំ និង នៅតំបន់ដីសើម។
ផ្នែកប្រើប្រាស់    Usage Part
គេប្រើស្លឹក និងគល់ ប្រមូលផលបានគ្រប់រដូវ។ ស្លឹកប្រើស្រស់ៗ គល់វា​ត្រូវចំអិន​ជាមុនដើម្បីបំបាត់រោលរមាស់ រួចហាលសំងួត។ ដើម គល់ ធាង រមាស់ជាងស្លឹក។
               រស់ជាតិ
Taste

សមាសធាតុគីំមី Constituents
គល់វាមានជាតិ ​Phytosterol, alkaloids, glucose និង rhamnose។
ការព្យាបាល Treatment
ទឹកចេញពីគល់ក្តាតហោរា និង ស្លឹកស្រស់ សំរាប់ព្យាបាលរបស់ពងបែក បូស ស្នាមពស់ខាំ។ កាកសំរាប់បំពោកពីលើ។ ឬសដាំទឹកផឹកក្នុងកំរិត ១០ ទៅ ២០ក្រ ក្នុងមួយថ្ងៃ ដើម្បីព្យាបាល ឈឺពោះ ក្អួត រលាក់សួត គ្រុនចាញ់។ ដុសផឹកព្យាបាលរោគពិស។
ផ្សេងៗ/​ Other
សូមប្រយ័ត្ននៅពេលប្រើប្រាស់ ព្រោះវាអាចធ្វើអោយរមាស់
                           


















No comments:

Post a Comment