Thursday, August 4, 2016

ក្រូចសើច​​​ - Citrus hystrix - Kaffir Lime

ក្រូចសើច

Rutaceae

Citrus hystrix DC.

Kaffir Lime
()




លក្ខណៈរុក្ខជាតិ Description
ជារុក្ខជាតិតូចមធ្យម កំពស់ ១០ម, ត្រួយពណ៌បៃតង 
 មានបន្លាតូចៗ​ស្រួចវែង។​
ស្លឹក                  Leaf
ស្លឹករាងពងក្រពើ មូលទ្រវែង ឬស្រួចចុង ស្លឹកពេញលេញ 
ឬគែមមានរឹម ឆកចូលបន្តិចៗ ចុងស្លឹកជួនកាលទាលមូល។ ទងស្លឹកមានស្លាបលាតទៅ​ខាង។
ផ្កា                Flower
ផ្កាតូចៗ ត្របកក្រាស់ ពណ៌សជាកញ្ចុំទងខ្លី។
ផ្លែ                   Fruit
ផ្លែស្ទើរគ្មានទង សំបកក្រាស់ជ្រួញកំពិកកំពកពណ៌
បៃតងចាស់ មានក្រពេញច្រើន។​ សាច់ផ្លែពណ៌បៃតងខ្ចី។ គ្រាប់រាងដូចតំណក់ទឹក។
កន្លែងដាំដុះ    Growing Place
ជារុក្ខជាតិដុះខ្លួនឯង ឬœគេដាំនៅតំបន់ដីទួលមិនលិចទឹក
ផ្នែកប្រើប្រាស់    Usage Part
គេប្រើស្លឹក ផ្លែ និងឬស។ ប្រើស្រស់ ឬស្ងួត 
សំងួតនៅកំដៅ ៤០ ទៅ​៥០អង្សារ។ ប្រមូលផលជាពិសេស
នៅរដូរប្រាំង បេះផ្លែចាស់មិនទាន់ ទុំ។
             រស់ជាតិ
Taste
ជូរ ហាង។
សមាសធាតុគីំមី Constituents
រុក្ខជាតិនេះមានសារជាតិប្រេងក្រអូប ពិសេសនៅស្លឹក
និងសំបកផ្លែ។ ក្រៅពីនេះ​គេឃើញមាន Counarins 
& œ-tocopherol
ការព្យាបាល Treatment
=ស្លឹក ឬសំបកផ្លែ លាយជាមួយរុក្ខជាតិផ្សេងទៀតដាំឆ្ពុង 
 ជួយផ្លូវដង្ហើម បំបាត់ក្លិនខ្លួន​ ឈឺក្បាល ពិសេសស្រ្តីក្រោយ
សំរាលកូន។ ព្យាបាលក្អក ក្អួតឈាម ប៉ះខ្ទាំ។   
បំបាត់ក្លិនឆ្អាប ជួយអោយអាហារមានរស់ជាតិឆ្ងាញ់ 
ព្យាបាលស្លេស្ម អោយញើសនោមស្រួល។
=ផ្លែកាត់ស្លេស្មក្នុងបំពង់ក ទឹកមាត់ស្អិត លាងឈាមរដូវ 
ទំលាក់រដូវ​ បណ្តេញខ្យល់ក្នុងពោះវៀន ឈឺពោះ កក់សក់ 
 និង​ការពារ​សក់​ជ្រុះ ព្យាបាលរមាស់ក្បាល និងអង្កែរ។
=ឬស ព្យាបាលគ្រុនក្តៅ ចុកសៀក

​​ ​ប្រសិនបើ​អ្នកមាន​ស្នាម​ប្រឡាក់​នៅលើ​សម្លៀក

បំពាក់ ប្រើ​ទឹក​ក្រូចសើចដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​

ទាំងនោះ​ចេញ​។​ ​ទឹកក្រូច​សើច​ក៏​សម្បូរ​ទៅ

ដោយ​វីតាមីន C ដែល​អាចជួយ​បង្កើន​ប្រព័ន្ធ​

ភាពស៊ាំ​បាន​។​  ក្រូចសើច​ត្រូវបាន​ប្រើប្រាស់
​ជា ​ថ្នាំ​មួយ​ប្រភេទ​ដែលមាន​មុខងារ​ក្នុងការ​

រំលាយ​អាហារ​។​ការសិក្សា​បាន​អោយដឹងថា 

​ប្រេង​ក្រូចសើច​គេ​អាច​ប្រើ​ជា​ប្រេង​ក្រអូប​

ដើម្បី​ព្យាបាល​ជំងឺ​ បាក់​ទឹកចិត្ត ថប់​បារម្ភនិង
​អស់កម្លាំង​។ ​ម្យ៉ាងវិញទៀត គេ​ក៏​ប្រើ​ប្រេង​

ក្រូចសើច​ដើម្បី​ម៉ាស្សា​រាងកាយ​ ។ ស្លឹក​ក្រូច

សើច​គេ​អាច​យកទៅដាក់ ​ក្នុង​សម្ល​ដើម្បី​កាត់

បន្ថយ​ជាតិ​ឆ្អាប​ផ្សេងៗនិង​បន្ថែម​ក្លិន​ឈ្ងុយ​ដល់

​ម្ហូបអាហារ​។​ចិត​សំបក​ក្រូចសើច​ស្ដើងៗ​ហើយ​
ចង់ទៅ​ដាក់​នៅ​កន្លែង​កៀនកោះ​ដើម្បី​កម្ចាត់​

សត្វ​អាសិរពិស​ ។ ចំណែកឯ​ផ្លែ​ក្រូចសើច​គេ​អាច

យ​កវា​ទៅ​ដាក់​នៅ ក្នុង​បន្ទប់​គេង​ដើម្បី​ធ្វើ​

អោយមាន​អារម្មណ៍​ស្រស់ស្រាយ និង​មួយ

ទៀត​គេ​យកទៅដាក់​ក្នុង​បន្ទប់ទឹក​ដើម្បី​កម្ចាត់​ក្លិន​
អាក្រក់​៕


ផ្សេងៗ/​ Other
ប្រើក្នុងមួយថ្ងៃកំរិត ៦ ទៅ១២ក្រ. ដាំផឹកឬត្រាំស្រា
 ប្រើតែឯង ឬលាយជាមួយ​រុក្ខជាតិឭឮឧឮឳសថ
ផ្សេងទៀត។

References
1)       Book:”Cambodia Medicinal Plants, 2010

                          












































                          

No comments:

Post a Comment