Showing posts with label រុក្ខជាតិ​ឳសថ Medicinal Plants. Show all posts
Showing posts with label រុក្ខជាតិ​ឳសថ Medicinal Plants. Show all posts

Thursday, August 4, 2016

ក្រូចថ្លុង Rutaceae- Grape Fruit



ក្រូចថ្លុង

Rutaceae

Citrus grandis (L) Osbeck

Pomelo / Grape Fruit
()



                                                                                                                                                                                       
លក្ខណៈរុក្ខជាតិ Description
ជារុក្ខជាតិធំមធ្យម កំពស់ ៥​ ទៅ១០ម។ មែកមានបន្លាតូចៗ
ដុះទៅ​ខាង​ឬឈរត្រង់។
ស្លឹក                  Leaf
ស្លឹកទោល ដុះឆ្លាស់ទងរាងពងក្រពើ រាងទាលសងខាង 
រាងផតស្តួចកណ្តាល ទងស្លឹកខ្លី។
ផ្កា                Flower
កញ្ចុំផ្កាចេញពីប្រគាបស្លឹកមានពី ៥ ទៅ​១០ផ្កា។ 
ផ្កាមានពណ៌ស មានស្រទាប់​មានកេសរញី
 ឈ្មោលពណ៌លឿងភ្លាវ មានក្លិនក្រអូបណាស់។
ផ្លែ                   Fruit
រាងមូល មានសំបកក្រាស់ ពណ៌លឿង ឬបៃតង 
មានក្រពេញប្រេង​ច្រើនសាច់​កំពឹស
កន្លែងដាំដុះ    Growing Place
ជារុក្ខជាតិគេនិយមដាំយកផ្លែ នៅចំការ ឬ តាមផ្ទះ
ផ្នែកប្រើប្រាស់    Usage Part
គេប្រើស្លឹក យកសំបកផ្លែ ផ្កា និងគ្រាប់។ គេប្រមូលផល
ស្លឹកបានគ្រប់រដូវ​​ ផ្កាបេះខែមិនា និង មេសាមកប្រើប្រាស់ 
ចំណែកសំបកផ្លែនិង​គ្រាប់គេប្រើ​ស្ងួត។​គេបេះផ្លែនៅរដូវប្រាំង។​
               រស់ជាតិ
Taste
ជូរអែម ឬ​ហាង។
សមាសធាតុគីំមី Constituents
ក្នុងផ្លែមាន Organic acid ដែលមានឈ្មោះ Citric acid,
 ជាតិស្ករដែលហៅថា​ Glucose, Fructose, Saccharose, 
Vitamin C & P, Enzymes: Pectine-esterse, Peroxidase.
-ក្នុងសំបកផ្លែមាន Pectine, ប្រេងក្រអូប​, Flavonoids  
ដែលមានឈ្មោះថា Hesperidin 
(Hesperetin 7-rhamno-glucoside),
 Naringin (Naringenin 7-rhamnoglucoside)
ការព្យាបាល Treatment
ស្លឹកព្យាបាល ផ្តាសាយ ឈឺក្បាល គ្រុនផ្តាសាយ​​ 
ដោយដាំទឹកផឹក ឬផ្សំជាមួយ​ថ្នាំក្រអូបផ្សេងៗទៀត ធ្វើថ្នាំឆ្ពុង។
=សំបកផ្លែ ព្យាបាលអាហារមិនរលាយ ចុកឆ្អល់ចុងដង្ហើម
 ហើមពោះ​ ក្អក ហឺត ចុកពោះ
=គ្រាប់ ព្យាបាល​អាហារមិនរលាយ ក្អក ឈឺចង្កេះ
=ផ្កា ព្យាបាល ក្អក ប្រកាច់ ឆ្កួតជ្រូក។
ផ្សេងៗ/​ Other
គ្រប់ផ្នែកទាំងអស់​(ស្ងួត) ១០ ទៅ​ ១៥ក្រ. ដាំទឹកផឹក។
· អាចជួយរក្សាបាននូវសម្ពាធឈាមដែល
មានសុខភាពល្អ។
· ប្រសើរឡើងនូវសុខភាពរបស់ប្រព័ន្ធរំលាយអាហារ។
· អាចជួយសម្លាប់មេរោគ។
· អាចជួយពន្យឺតភាពចាស់
· ជួយបង្កើនសុខភាពបេះដូង។
·  អាចជួយជាមួយនឹងការបង្កើតក្រាប់ឈាម។
· អាចជួយអ្នកគេងនៅពេលយប់ល្អប្រសើរជាងមុន។

References
1)       Book:”Cambodia Medicinal Plants, 2010
2)     http://www.dovemed.com/7-health-benefits-of-pomelo/
                          

ក្រូចសើច​​​ - Citrus hystrix - Kaffir Lime

ក្រូចសើច

Rutaceae

Citrus hystrix DC.

Kaffir Lime
()




លក្ខណៈរុក្ខជាតិ Description
ជារុក្ខជាតិតូចមធ្យម កំពស់ ១០ម, ត្រួយពណ៌បៃតង 
 មានបន្លាតូចៗ​ស្រួចវែង។​
ស្លឹក                  Leaf
ស្លឹករាងពងក្រពើ មូលទ្រវែង ឬស្រួចចុង ស្លឹកពេញលេញ 
ឬគែមមានរឹម ឆកចូលបន្តិចៗ ចុងស្លឹកជួនកាលទាលមូល។ ទងស្លឹកមានស្លាបលាតទៅ​ខាង។
ផ្កា                Flower
ផ្កាតូចៗ ត្របកក្រាស់ ពណ៌សជាកញ្ចុំទងខ្លី។
ផ្លែ                   Fruit
ផ្លែស្ទើរគ្មានទង សំបកក្រាស់ជ្រួញកំពិកកំពកពណ៌
បៃតងចាស់ មានក្រពេញច្រើន។​ សាច់ផ្លែពណ៌បៃតងខ្ចី។ គ្រាប់រាងដូចតំណក់ទឹក។
កន្លែងដាំដុះ    Growing Place
ជារុក្ខជាតិដុះខ្លួនឯង ឬœគេដាំនៅតំបន់ដីទួលមិនលិចទឹក
ផ្នែកប្រើប្រាស់    Usage Part
គេប្រើស្លឹក ផ្លែ និងឬស។ ប្រើស្រស់ ឬស្ងួត 
សំងួតនៅកំដៅ ៤០ ទៅ​៥០អង្សារ។ ប្រមូលផលជាពិសេស
នៅរដូរប្រាំង បេះផ្លែចាស់មិនទាន់ ទុំ។
             រស់ជាតិ
Taste
ជូរ ហាង។
សមាសធាតុគីំមី Constituents
រុក្ខជាតិនេះមានសារជាតិប្រេងក្រអូប ពិសេសនៅស្លឹក
និងសំបកផ្លែ។ ក្រៅពីនេះ​គេឃើញមាន Counarins 
& œ-tocopherol
ការព្យាបាល Treatment
=ស្លឹក ឬសំបកផ្លែ លាយជាមួយរុក្ខជាតិផ្សេងទៀតដាំឆ្ពុង 
 ជួយផ្លូវដង្ហើម បំបាត់ក្លិនខ្លួន​ ឈឺក្បាល ពិសេសស្រ្តីក្រោយ
សំរាលកូន។ ព្យាបាលក្អក ក្អួតឈាម ប៉ះខ្ទាំ។   
បំបាត់ក្លិនឆ្អាប ជួយអោយអាហារមានរស់ជាតិឆ្ងាញ់ 
ព្យាបាលស្លេស្ម អោយញើសនោមស្រួល។
=ផ្លែកាត់ស្លេស្មក្នុងបំពង់ក ទឹកមាត់ស្អិត លាងឈាមរដូវ 
ទំលាក់រដូវ​ បណ្តេញខ្យល់ក្នុងពោះវៀន ឈឺពោះ កក់សក់ 
 និង​ការពារ​សក់​ជ្រុះ ព្យាបាលរមាស់ក្បាល និងអង្កែរ។
=ឬស ព្យាបាលគ្រុនក្តៅ ចុកសៀក

​​ ​ប្រសិនបើ​អ្នកមាន​ស្នាម​ប្រឡាក់​នៅលើ​សម្លៀក

បំពាក់ ប្រើ​ទឹក​ក្រូចសើចដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​

ទាំងនោះ​ចេញ​។​ ​ទឹកក្រូច​សើច​ក៏​សម្បូរ​ទៅ

ដោយ​វីតាមីន C ដែល​អាចជួយ​បង្កើន​ប្រព័ន្ធ​

ភាពស៊ាំ​បាន​។​  ក្រូចសើច​ត្រូវបាន​ប្រើប្រាស់
​ជា ​ថ្នាំ​មួយ​ប្រភេទ​ដែលមាន​មុខងារ​ក្នុងការ​

រំលាយ​អាហារ​។​ការសិក្សា​បាន​អោយដឹងថា 

​ប្រេង​ក្រូចសើច​គេ​អាច​ប្រើ​ជា​ប្រេង​ក្រអូប​

ដើម្បី​ព្យាបាល​ជំងឺ​ បាក់​ទឹកចិត្ត ថប់​បារម្ភនិង
​អស់កម្លាំង​។ ​ម្យ៉ាងវិញទៀត គេ​ក៏​ប្រើ​ប្រេង​

ក្រូចសើច​ដើម្បី​ម៉ាស្សា​រាងកាយ​ ។ ស្លឹក​ក្រូច

សើច​គេ​អាច​យកទៅដាក់ ​ក្នុង​សម្ល​ដើម្បី​កាត់

បន្ថយ​ជាតិ​ឆ្អាប​ផ្សេងៗនិង​បន្ថែម​ក្លិន​ឈ្ងុយ​ដល់

​ម្ហូបអាហារ​។​ចិត​សំបក​ក្រូចសើច​ស្ដើងៗ​ហើយ​
ចង់ទៅ​ដាក់​នៅ​កន្លែង​កៀនកោះ​ដើម្បី​កម្ចាត់​

សត្វ​អាសិរពិស​ ។ ចំណែកឯ​ផ្លែ​ក្រូចសើច​គេ​អាច

យ​កវា​ទៅ​ដាក់​នៅ ក្នុង​បន្ទប់​គេង​ដើម្បី​ធ្វើ​

អោយមាន​អារម្មណ៍​ស្រស់ស្រាយ និង​មួយ

ទៀត​គេ​យកទៅដាក់​ក្នុង​បន្ទប់ទឹក​ដើម្បី​កម្ចាត់​ក្លិន​
អាក្រក់​៕


ផ្សេងៗ/​ Other
ប្រើក្នុងមួយថ្ងៃកំរិត ៦ ទៅ១២ក្រ. ដាំផឹកឬត្រាំស្រា
 ប្រើតែឯង ឬលាយជាមួយ​រុក្ខជាតិឭឮឧឮឳសថ
ផ្សេងទៀត។

References
1)       Book:”Cambodia Medicinal Plants, 2010