លក្ខណៈរុក្ខជាតិ Description
|
ជាតិណជាតិ
ដុះវារលើដី រស់បានមួយឆ្នាំ មែកធាងរាងមូល ឆ្នូត រលីង ពណ៌ក្រហម ឬក្រហមព្រឿងៗ។
|
ស្លឹក Leaf
|
ស្លឹកដុះធ្លាស់ រាងស៊ុតក្រឡប់ក្រាស់ៗ
ប៉ិតចុងស្លឹក ទងស្លឹកខ្លី
|
ផ្កា Flower
|
ផ្កាទោលឬប្រមូលផ្តុំចេញស្រគាបស្លឹកនៅចុងពណ៌លឿង។
|
ផ្លែ Fruit
|
ជាប្រភេទផ្លែស្ងួតស្ទើមូល
ប្រេះតាមរង្វង់ទទឹង។ គ្រាប់ច្រើនពណ៌ខ្មៅរលោង។
|
កន្លែងដាំដុះ Growing Place
|
ដុះដោយខ្លួនឯង
លើដីសើម និងវាលទំនេរ។
|
ផ្នែកប្រើប្រាស់ Usage Part
|
គេប្រើរុក្ខជាតិទាំងមូលលើកលែងតែ
ឬស។ ប្រមូលផលនៅរដូវប្រាំង។ គេប្រើស្រស់ឬស្ងួត។
|
រស់ជាតិ
Taste
|
|
សមាសធាតុគីំមី Constituents
|
រុក្ខជាតិទាំងមូលមានជាតិ
Vit: C, B1, B2, PP អំបិលរ៉ែ (Ca, Mg, Na, K) អាស៊ីតសរីរាង្គ(nicicotinic
acid, oxalic acid)។ គេឃើញមានជាតិ nor-adrenaline &
biflavon liquiritine.។
|
ការព្យាបាល Treatment
|
ជារុក្ខជាតិមានលក្ខណៈសំអាតមេរោគ
បំបាត់ជំងឺ ប្រភេទ រលាក់ និង ទំលាក់ព្រូន។ គេប្រើព្យាបាលរាកមួលដោយបាស៊ីយ និងពិបាកនោម
ដោយប្រើ ២៥០ក្រាមស្រស់ ដាំទឹកផឹក។ គេច្រើនប្រើវាលាយជាមួយស្មៅទឹកខ្លាស្លឹកល្អិតស្មើភាគ។
រុក្ខាជាតិស្រស់ ១០០ក្រ បុកពូតយកទឹក លាយទឹកបន្តិច សំរាប់ផឹកទំលាក់ព្រូន ចង្កឹះនិងអៀន។
គេប្រើផឹក ៣ ទៅ៥ព្រឹកជាប់បន្តបន្ទាប់។ ស្លឹកស្រស់បុកបំពោកលើបូស រមាស់ពងបែក ដំបៅរលាក់ហើម
និង ដំបៅក្បាលដោះ។ បុកពូតយកទឹកលាយស្ករផឹកព្យាបាល ក្អកស្ងួត ទាសនោម ស្រេកទឹក។ រុក្ខជាតិទាំងមូលៈ ព្យាបាលហើមអញ្ចាញធ្មេញ ធ្វើឳ្យធ្មេញរឹងមាំ
ព្យាបាលឈឺក ទំលាក់ស្លេស្ម ហើម ក្អក ឈាមចេញតាមជើងធ្មេញ ជុះឈាម ប្រមេះទឹកបាយ ឬសដូងបាត
ដំបៅរ៉ាំរ៉ៃ។ គ្រាប់ៈ ទំលាក់ព្រូន។
|
ផ្សេងៗ/ Other
|
|
No comments:
Post a Comment