ក្រូចថ្លុង
Rutaceae
Citrus grandis (L) Osbeck
Pomelo / Grape Fruit
()
លក្ខណៈរុក្ខជាតិ Description
|
ជារុក្ខជាតិធំមធ្យម
កំពស់ ៥ ទៅ១០ម។ មែកមានបន្លាតូចៗ
ដុះទៅខាងឬឈរត្រង់។ |
ស្លឹក Leaf
|
ស្លឹកទោល ដុះឆ្លាស់ទងរាងពងក្រពើ រាងទាលសងខាង
រាងផតស្តួចកណ្តាល ទងស្លឹកខ្លី។ |
ផ្កា Flower
|
កញ្ចុំផ្កាចេញពីប្រគាបស្លឹកមានពី
៥ ទៅ១០ផ្កា។
ផ្កាមានពណ៌ស មានស្រទាប់មានកេសរញី ឈ្មោលពណ៌លឿងភ្លាវ មានក្លិនក្រអូបណាស់។ |
ផ្លែ Fruit
|
រាងមូល
មានសំបកក្រាស់ ពណ៌លឿង ឬបៃតង
មានក្រពេញប្រេងច្រើនសាច់កំពឹស |
កន្លែងដាំដុះ Growing Place
|
ជារុក្ខជាតិគេនិយមដាំយកផ្លែ
នៅចំការ ឬ តាមផ្ទះ
|
ផ្នែកប្រើប្រាស់ Usage Part
|
គេប្រើស្លឹក
យកសំបកផ្លែ ផ្កា និងគ្រាប់។ គេប្រមូលផល
ស្លឹកបានគ្រប់រដូវ ផ្កាបេះខែមិនា និង មេសាមកប្រើប្រាស់ ចំណែកសំបកផ្លែនិងគ្រាប់គេប្រើស្ងួត។គេបេះផ្លែនៅរដូវប្រាំង។ |
រស់ជាតិ
Taste
|
ជូរអែម
ឬហាង។
|
សមាសធាតុគីំមី Constituents
|
ក្នុងផ្លែមាន
Organic acid ដែលមានឈ្មោះ Citric
acid,
ជាតិស្ករដែលហៅថា Glucose, Fructose, Saccharose, Vitamin C & P, Enzymes: Pectine-esterse, Peroxidase.
-ក្នុងសំបកផ្លែមាន Pectine, ប្រេងក្រអូប, Flavonoids
ដែលមានឈ្មោះថា Hesperidin (Hesperetin 7-rhamno-glucoside), Naringin (Naringenin 7-rhamnoglucoside)។ |
ការព្យាបាល Treatment
|
ស្លឹកព្យាបាល
ផ្តាសាយ ឈឺក្បាល គ្រុនផ្តាសាយ
ដោយដាំទឹកផឹក ឬផ្សំជាមួយថ្នាំក្រអូបផ្សេងៗទៀត ធ្វើថ្នាំឆ្ពុង។
=សំបកផ្លែ
ព្យាបាលអាហារមិនរលាយ ចុកឆ្អល់ចុងដង្ហើម
ហើមពោះ ក្អក ហឺត ចុកពោះ
=គ្រាប់
ព្យាបាលអាហារមិនរលាយ ក្អក ឈឺចង្កេះ
=ផ្កា
ព្យាបាល ក្អក ប្រកាច់ ឆ្កួតជ្រូក។
|
ផ្សេងៗ/ Other
|
គ្រប់ផ្នែកទាំងអស់(ស្ងួត) ១០ ទៅ ១៥ក្រ.
ដាំទឹកផឹក។
·
អាចជួយរក្សាបាននូវសម្ពាធឈាមដែល
មានសុខភាពល្អ។
·
ប្រសើរឡើងនូវសុខភាពរបស់ប្រព័ន្ធរំលាយអាហារ។
·
អាចជួយសម្លាប់មេរោគ។
·
អាចជួយពន្យឺតភាពចាស់
·
ជួយបង្កើនសុខភាពបេះដូង។
· អាចជួយជាមួយនឹងការបង្កើតក្រាប់ឈាម។
·
អាចជួយអ្នកគេងនៅពេលយប់ល្អប្រសើរជាងមុន។
|
References
|
1) Book:”Cambodia
Medicinal Plants, 2010
2)
http://www.dovemed.com/7-health-benefits-of-pomelo/
|
No comments:
Post a Comment