ទឹកក្រូចឆ្មារប្រើក្នុងមួយថ្ងៃកំរិត៣០
ទៅ១២០ក្រ។ ឬប្រើ៦ ទៅ១២ក្រ ដាំផឹក។ សំបកដើម ប្រើ៦ទៅ១០ក្រ ក្នុងមួយថ្ងៃដាំផឹក។
1.
អាចជួយសម្លាប់មេរោគ។
2.
អាចជួយពន្យឺតភាពចាស់។
3.
អាចជួយមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី
2
4.
អាចប្រយុទ្ធប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង។
5.
អាចជួយបង្កើនការរំលាយអាហារ។
6.
អាចប្រយុទ្ធប្រឆាំងនឹងប្រភេទមួយចំនួននៃបាក់តេរី។
7.
អាចប្រយុទ្ធប្រឆាំងនឹងដំបៅក្រពះ។
8.
បោកលាងសំអាតសំលៀកបំពាក់ដែលប្រលាក់ឈាម
9.
លាងសំអាតគ្រឿងអល័ង្កាអោយភ្លឺចែងចាំង
10. ដុសលាងធ្វើអោយធ្មេញសភ្លឺ និង អញ្ចាញពណ៌ផ្កាឈូក
11.
ក្រូចឆ្មារជួយបំបាត់ស្នាមមុន
.........
·
ការមិនរំលាយអាហារ និង រោគទល់លាមក៖ ទឹកផ្លែក្រូចឆ្មារ គឺអាចជួយព្យាបាលនូវបញ្ហា
ដែលមានទំនាក់ទំនងទៅនឹង ការមិនរំលាយអាហារ និង រោគទល់លាមក។ ធ្វើការបន្ថែមទឹកក្រូចឆ្មារស្រស់ៗ ទៅក្នុងចាន
អាហាររបស់អ្នក ( តែត្រូវមានការប្រុងប្រយ័ត្ន ទឹកក្រូចឆ្មារមិនមានផលល្អចំពោះទឹកដោះគោនោះទេ) ។ ក្រូចឆ្មារបានដើរតួជា ថ្នាំបន្សុទ្ធឈាម និង
ជាភ្នាក់ងារលាងសំអាត។ អ្នកអាចបន្ថែមវាជាភេសជ្ជះ សម្រាប់ ក្នុងអាហារពេលថ្ងៃត្រង់ ឬ ពេលល្ងាច ជាមួយនឹងទឹកផ្លែក្រូចឆ្មារស្រស់
លាយជាមួយនឹងទឹកសូដា។ វិធីធ្វើ នោះគឺអាច បន្ថែមទឹកក្រូចឆ្មារ ជាមួយនឹងទឹកត្រជាក់, ទឹកសូដា,អំបិល និង ស្ករ ឬ ទឹកឃ្មុំ (ប្រសិនបើអ្នក ចង់បានរសជាតិផ្អែម) និង
កូរពួកវាអោយសព្វមុនពេលអ្នកទទួលទាន រួចជាការស្រេច។ អ្នកក៏អាច បន្ថែម
នូវស្លឹកជីអង្កាម ដើម្បីបន្ថែមរសជាតិ។ អ្នកអាចផឹកវាបាន នៅពេលណាដែលអ្នក បានទទួលទានអាហារ ពេលថ្ងៃត្រង់ ឬ
ពេលល្ងាចដ៏ធំមួយ ។
- គ្រុនក្តៅ ៖ ទឹកក្រូចឆ្មារ
អាចព្យាបាលអ្នក ដែលមានជំងឺផ្តាសាយ, គ្រុនផ្តាសាយ ឬ គ្រុនក្តៅ។ វាជួយ កាត់
បន្ថយគ្រុនក្តៅ ដោយការ បង្កើនការបែបញើសតិចៗ ។
- ការថែរក្សាសុខភាពមាត់ធ្មេញ ៖
ទឹកក្រូចឆ្មារ ក៏ត្រូវបានគេប្រើសម្រាប់ ការពារសុខភាពមាត់ធ្មេញបានផង ដែរ។ ប្រសិនបើទឹកក្រូចឆ្មារស្រស់ ត្រូវបានលាបនៅត្រង់ដែលមានការឈឺចាប់ធ្មេញ
នោះវាអាចជួយ បំបាត់នូវការឈឺចាប់។ ការម៉ាស្សាទឹកក្រូចឆ្មារ នៅលើអញ្ចាញធ្មេញ គឺអាចបញ្ឈប់ការហូរឈាមតាម
អញ្ចាញធ្មេញ។ វាអាចជួយអោយក្លិនមាត់របស់បាត់ទៅវិញ និង សម្រាលដល់បញ្ហាផ្សេងៗដទៃទៀត
ដែល មានចំពោះអញ្ចាញធ្មេញរបស់អ្នក។ បន្ថែមពីនេះទៅទៀត ផ្លែក្រូចឆ្មារ
ក៏អាចត្រូវបានគេប្រើជាប្រចាំ ក្នុងការសំអាត ធ្មេញរបស់អ្នកបានផងដែរ។ ឬ
អ្នកអាចរកទិញ ផលិតផលថ្នាំដុសធ្មេញណា ដែលមានផ្ទុក ជាតិក្រូចឆ្មារ ឬ ក៏អ្នកអាចបន្ថែមទឹកក្រូចឆ្មារមួយតំនក់ទៅលើថ្នាំ ដុសធ្មេញរបស់អ្នក។
មានមនុស្សមួយ ចំនួន ក៏បានយកសំបកក្រូចឆ្មារ ដែលបានច្របាញ់យកទឹកចេញអស់
មកដុសនៅនឹងធ្មេញរបស់ ពួកគេ ផងដែរ។ ប្រសិនបើធ្មេញរបស់អ្នកមានការរលាក
នោះអ្នកត្រូវធ្វើការថែរក្សាវា ដោយការខ្ពុរមាត់ជាមួយ នឹង
ទឹកស្អាតអោយបានភ្លាមៗ ។
- ការថែរក្សាសក់៖ ទឹកក្រូចឆ្មារ
ត្រូវបានគេអះអាងថា វាអាចជួយដល់ការព្យាបាលស្បែកក្បាល និងសក់
បានយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើទឹកក្រូចឆ្មារ ត្រូវបានគេយកមកលាបទៅលើស្បែកក្បាល
នោះវា អាចព្យាបាលនូវបញ្ហាមួយចំនួនដូចជា៖
អង្គែ, ការជ្រុះសក់ និង ស្ថានភាពផ្សេងៗទៀត ដែលទាក់ទងជា
មួយនឹង សក់ ព្រមទាំងស្បែកក្បាល។ វាក៏អាចជួយ អោយសម្រស់សក់អ្នក
មានភាពទន់រលោងតាមបែប ធម្មជាតិបានផងដែរ ។
- ការថែរក្សាស្បែក ៖
ទឹកក្រូចឆ្មារ ក៏ជាឱសថពីធម្មជាតិ ដែលអាចសំលាប់មេរោគ និង
អាចរួមចំណែកក្នុងការព្យាបាលបញ្ហា ដែលទាក់ទងនឹងស្បែក។ ទឹកក្រូចឆ្មារ
ក៏ត្រូវបានប្រើសម្រាប់ បញ្ឈប់ការរលាកបាន ផងដែរ។ វាអាចជួយអោយអ្នក មានភាពស្រាកស្រាន្តបានពី
ការការទិចរបស់សត្វឃ្មុំ។ វាក៏អាចត្រូវបានគេ លាបនៅលើស្បែក
ត្រង់កន្លែងដែលមានជំងឺមុន និង ជំងឺត្រអក។ វាមាននាទីជា ឱសថប្រឆាំងនឹងភាព
ចាស់ និង អាចជួយបំបាត់នូវស្នាមជ្រាវជ្រួញ
និង មុនក្បាលខ្មៅ។ ទទួលទានទឹកផ្លែក្រូចឆ្មារ ដែលមានលាយជាមួយនឹង ទឹក និង ទឹកឃ្មុំ ដើម្បីធ្វើអោយស្បែករបស់អ្នក
មានភាពភ្លឺចែងចាំង។ ប្រសិនបើអ្នក ក្រឡេកមើលទៅលើផលិតផល
ដែលមានដាក់លក់នៅតាមទីផ្សារ នោះអ្នកក៏នឹងឃើញផង ដែរនូវផលិតផលសាប៊ូដុសខ្លួន ដែលផ្សំចេញពីផ្លែក្រូចឆ្មារនេះផងដែរ
។
- ការរលាក៖ ប្រសិនបើអ្នក
យកទឹកក្រូចឆ្មារ ទៅលាបលើកន្លែងដែលមានការរលាក នោះវានឹងអាច ជួយ បំបាត់ស្លាកស្នាមអ្នកបាន។ ទឹកក្រូចឆ្មារគឺជាភ្នាក់ងារផ្តល់ភាពត្រជាក់ ដែលវាអាចបន្ថយដល់អារម្មណ៍
នៃការរលាកក្រហាយ នៅលើស្បែក។
- ការហូរឈាមផ្នែកខាងក្នុង ៖
ផ្លែក្រូចឆ្មារ មានផ្ទុកសារជាតិ សំលាប់មេរោគ និង ថ្នាំឃាត់ឈាម ដែលវាអាច
ជួយបញ្ឈប់នូវការហូរឈាម ផ្នែកខាងក្នុង។ អ្នកអាចលាបទឹកក្រូចឆ្មារ ឬ ជ្រលក់វាទៅក្នុងដុំសំឡី
រួចយក វាមកដាក់នៅខាងក្នុង ច្រមុះ ដើម្បីបញ្ឈប់ការហូរឈាមច្រមុះ
។
- ជំងឺឈឺសន្លាក់៖
ផ្លែក្រូចឆ្មារក៏ជា ឱសថបញ្ចុះទឹកនោម និង អាចព្យាបាលបាន
នូវជំងឺឈឺសន្លាក់ និង រលាកសន្លាក់។ វាជួយអោយ អ្នកបញ្ចេញបាក់តេរី និង
ជាតិពុលចេញមក ពីខាងក្នុងខ្លួនអ្នក។
- សម្រកទំងន់៖ ប្រសិនបើអ្នក
ទទួលទានទឹកក្រូចឆ្មារ ដែលមានលាយជាមួយនឹងទឹកក្តៅឩណ្ណៗ និង ទឹកឃ្មុំ នោះវាអាចជួយអោយអ្នក
សម្រកទំងន់រាងកាយបានផងដែរ។
- ភាពមិនប្រក្រតីចំពោះផ្លូវដង្ហើម
៖ ទឹកក្រូចឆ្មារ ជួយដល់ការព្យាបាលបញ្ហា ផ្លូវដង្ហើម រួមផងដែរជាមួយនឹង បញ្ហានៃការដកដង្ហើម និង
ធ្វើអោយអ្នកជំងឺដែលមានជំងឺហឺត មានសភាពធូរស្រាលមកវិញ។ ផ្លែក្រូចឆ្មារ
គឺជាប្រភពដ៏សំបូរនៃជាតិ វីតាមីន C ដែលវាអាចជួយដល់ការដោះស្រាយដល់បញ្ហា
មិនប្រក្រតីរបស់ ផ្លូវដង្ហើម ។
- ជំងឺអាសន្នរោគ ៖
ប្រភេទជំងឺដូចជា អាសន្នរោគ ឬ គ្រុនចាញ់ គឺអាចធ្វើការព្យាបាលបាន
ជាមួយនឹងទឺកក្រូចឆ្មារ តាមដែលវាមាននាទីជាគ្រឿងបន្សុទ្ធឈាម។
- ជួយសម្រាលដល់
ស្ថានភាពរបស់ប្រអប់ជើង ៖ ផ្លែក្រូចឆ្មារ គឺជាភ្នាក់ងារ សំលាប់មេរោគ និង
ផ្តល់ក្លិនល្អ ដែលមានអត្ថប្រយោជន៍ ដល់ការព្យាបាលប្រអប់ជើង។
ធ្វើការលាយទឹកផ្លែក្រូចឆ្មារស្រស់ ទៅក្នុងទឹកក្តៅ ឧណ្ណៗ
រួចដាក់ប្រអប់ជើងអ្នកត្រាំក្នុងនោះ ដើម្បីជួយសម្រួលដល់ស្ថានភាពជើងរបស់អ្នក។
- ការចំលងរោគ នៅក្នុងបំពង់ក៖
ផ្លែក្រូចឆ្មារ គឺជាផ្លែឈើដ៏អស្ចារ្យ ដែលអាចបន្ថែមបាន
ដើម្បីប្រឆាំងនឹង បញ្ហា ដែលទាក់ទងទៅ នឹងការចំលងរោគនៅក្នុងបំពង់ក តាមដែលវាមានផ្ទុកសារជាតិសំលាប់មេរោគ។
- ជំងឺលើសសម្ពាធឈាម ៖
ការផឹកទឹកក្រូចឆ្មារ គឺពិតជាមានអត្ថប្រយោជន៍ ចំពោះអ្នកដែលមានការរង គ្រោះពី
បញ្ហាបេះដូង តាមដែលវាមានផ្ទុកជាតិប៉ូតាស្យូម។ វាអាចគ្រប់គ្រងនូវសម្ពាធឈាមដែលខ្ពស់, អាការៈវិលមុខ, ក្អួតចង្អោរ ដោយសារវាបានផ្តល់នូវការសម្រាក
ដល់ផ្លូវកាយ និង ផ្លូវចិត្ត។ វាក៏បាន ជួយ កាត់បន្ថយផងដែរនូវ
ស្ថានភាពផ្លូវចិត្ត គឺបញ្ហាស្ត្រេស និង ការធា្លក់ទឹកចិត្ត ៕
|
No comments:
Post a Comment